របាំខ្មែរ

របាំខ្មែរ

នៅ​ក្នុង​ឯកសារ​ “ របាំ​ខ្មែរ” ​របស់​អ្នកនិពន្ធ ពេជ្រ ទុំក្រវ៉ិល ដែល​ត្រូវ​បាន​បោះពុម្ព​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០១ បាន​កត់ត្រា​ថា របាំ​ខ្មែរ​មាន​ចំនួន​បី​ប្រភេទ​គឺ​របាំ​ក្បាច់​បុរាណ​ខ្មែរ របាំ​ប្រពៃណី​ខ្មែរ និង​របាំ​ប្រជាប្រិយ​ខ្មែរ។
របាំ​ក្បាច់​បុរាណ​ខ្មែរ គេ​អាច​ហៅ​ម៉្យាង​ទៀត​ថា របាំ​ព្រះ​រាជ​ទ្រព្យ ដែល​ក្នុង​នោះ​មាន​ដូច​ជា របាំ​ជូនពរ របាំ​ទេព​មនោរម្យ របាំ​អប្សរា របាំ​រាម​លក្ម្សណ៍ ជប​លក្ម្សណ៍ របាំ​មុនី​មេខឡា និង​របាំ​សុវណ្ណ​មច្ឆា ជា​ដើម។
របាំ​ប្រពៃណី​ខ្មែរ គឺ​សម្គាល់​របាំ​ទាំង​ឡាយ​ណា​ដែល​ស្ថិត​ជាប់​នឹង​ពិធី​ប្រពៃណី ឬ​ពិធី​តំណ​ត្រកូល ដ៏​យូរលង់​មក​ហើយ​របស់​ជន​ជាតិ​ខ្មែរ ឬ​ក៏​ជនជាតិ​ដទៃ​ទៀត​ទាំង​អស់ ដែល​រស់នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។
របាំ​ប្រពៃណី​ដែល​អ្នក​និពន្ធ​បាន​រក​ឃើញ មាន​ចំនួន​៤០ ប្រភេទ​ដែល​មាន​ដូចជា របាំ​ត្រុដិ របាំ​ក្ងោក​ប៉ៃលិន​និង​របាំ​បេះ​ក្រវាញ ជាដើម។
ចំពោះ​របាំ​ប្រជាប្រិយ​ខ្មែរ​វិញ គឺ​ជា​ប្រភេទ​របាំ​ដែល​មាន​ការ​និយម​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស ដែល​មាន​ដូច​ជា រាំ​វង់ រាំ​ក្បាច់ និង​សារ៉ាវ៉ាន់ ជាដើម។
របាំ​បុរាណ​ខ្មែរ ឬ របាំ​ព្រះ​រាជ​ទ្រព្យ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បេតិក​ភណ្ឌ​វប្បធម៌​របស់​មនុស្ស​ជាតិ​នៃ​ អង្គការ​យូនីស្កូ នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៣៕

របាំព្លយសួយ

Puy suy dance.jpg
របាំ​ព្លយសួយ​ គឺ​ជា​របាំ​ប្រពៃណី​ដ៏​ចំណាស់​តែ​ក៏​ជា​របាំ​ដែល​មាន​​ភាព​រស់​រវើក​​មួយ​ របស់​បងប្អូន​ជនជាតិ​​ភាគ​តិច​សួយ​ ដែល​រស់នៅ​តំបន់​ព្រៃ​ភ្នំ​នា​​ទឹក​ដី​ខេត្តកំពង់ស្ពឺ។ របាំ​នេះ​​មាន​កំណើត​ចេញ​ពី​ជនជាតិ​ភាគតិច​សួយ​ ដែល​រស់នៅ​ក្នុង​ស្រុកឱរ៉ាល់​ខេត្ត ​កំពង់ស្ពឺ។ ជនជាតិ​ភាគ​តិច​សួយ​បាន​បង្កើត​ជា​តន្ត្រី​​ និង​របាំ​ជា​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ ទៅ​តាម​តំបន់​ដែល​គេ​រស់នៅ ដូច​ជា​របាំ​ស្គរ របាំ​​តប់​អំបក់ (ភាសាខ្មែរ​ថា របាំ​បុក​អំបុក) របាំ​សែន​ព្លយ របាំ​ហែរ​សង្ឃឹក​ជា​ដើម។ របាំ​ទាំង​នេះ គេ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​ខែ​ពិសាខ និង​ខេ​ជេស្ឋ ត្រូវ​នឹង​ខែ​មេសា-ឧសភា។
របាំ​ព្លយ​សួយ សិល្បករ-សិល្ប​ការិនី​ទាំង​អស់​មុន​នឹង​សំដែង​ត្រូវ​ក្រាប​សំពះ​បួងសួង​ជា​ មុន​សិន ហើយ​ក៏​ចាប់​ច្រៀង​បទ​ឃាំង ឯ​មេកន្ទ្រាញ​ចេញ​សំដែង​នោះ​គេ​ច្រៀង​បទ ព្រើត​ចំណែក​ឯ​តួសំដែង​ឲ្យ​នាង​ឃ្លីន​វិញ ក៏​ច្រៀង​បទ​ព្រើត​ដែរ។ ចំណែក​ឯ​សិល្បករ-សិល្ប​ការិនី​ដទៃ​ទៀត​ក្នុង​របាំ​នេះ​ក៏​ចេញ​សំដែង​ដោយ​ ច្រៀង​បទ​ម៉ញ។ បទ​ចម្រៀង​ទាំងអស់​គឺ​ជា​សំនៀង​ប្រកប​ដោយ​សម្លេង​យ៉ាង​ក្រអៅ​ក្រអួន​ឮ​ គ្រលួច​អុស​បន្លាយ​ពីរោះ​គួរ​អោយ​ស្រណោះ​ស្រណោក​ពេក​ក្រៃ ធ្វើ​អោយ​អ្នក​ស្ដាប់​ងាយ​ចាំ ហើយ​ដក់​ជាប់​ក្នុង​ចិត្ត​ជា​និច្ច។ សិល្បៈ​របាំ​ព្លយ​នេះ បង​ប្អូន​ជនជាតិ​ភាគតិច​សួយ ក៏​តែងតែ​យក​មក​សំដែង​ក្នុង​ពិធី​ឡើង​សំណំ (ពាក្យ​ខ្មែរ​ថា ឡើង​អ្នកតា) សម្រាប់​ឧទ្ទិស​ដល់​ព្រលឹង​បុព្វការី​ជន​របស់​គេ​ និង​អ្នក​តា​ម្ចាស់​ស្រុក​ភូម​របស់​គេ ដើម្បី​សុំ​សេចក្ដី​ចំរើន​ដល់​មនុស្ស​ម្នា​ក្នុង​ភូមិឋាន សត្វ​ចិញ្ចឹម​របស់​គេ និង​ដំណាំ​ដាំដុះ​របស់​ពួកគេ​ផង​ដែរ។

[កែប្រែ] រឿងនិទានទាក់ទិននិងប្រវត្តិ

Ploy-dance.jpg
ទម្រង់​សិល្បៈ​របាំ​ព្លយសួយទាំង​នោះ ត្រូវ​បាន​មន្ទីរ​វប្បធម៌​ខេត្ត​កំពង់ស្ពឺ​កត់ត្រា​ចងក្រង​ប្រមូលផ្ដុំ​របាំ ​ទាំងអស់​ នោះ​ឡើង ជា​របាំ​ព្លយ​ធំ​តែ​មួយ ឲ្យ​ស្រប​តាម​រឿង​ព្រេង​និទាន​របស់​បងប្អូន​ជនជាតិ​ភាគតិច​សួយ ដែល​តំណាល​ថា : កាល​ពី​ព្រេងនាយ​មាន​មេកន្ទ្រាញ​ម្នាក់​កាំម៉ាក់ គាត់​មាន​ប្រពន្ធ​បី​នាក់។ ប្រពន្ធ​ទី​១ ឈ្មោះ​នាង​ឃ្លីន ទី​២ ឈ្មោះ​នាង​តី និង​ទី​៣ ឈ្មោះ​នាង​ម៉ី។ ថ្ងៃ​មួយ​មេកន្ទ្រាញ​បាន​នាំ​សេនា​របស់​ខ្លួន​ចេញ​ទៅ​បរបាញ់​សត្វ​ក្នុង​ ព្រៃ រីឯ​ប្រពន្ធៗ​នៅ​ផ្ទះ​ក៏​នាំ​គ្នា​ជជែក​លេង​ពីនេះពីនោះ រហូត​ដល់​ភ្នាល់​គ្នា​ថា នៅ​ពេល​ប្ដី​ត្រឡប់​មក​វិញ តើ​គាត់​សម្រាន្ត​ជាមួយ​អ្នក​ណា? ម្នាក់ៗ​សុទ្ធ​តែ​អះអាង​យក​ប្រៀប​រៀងៗ​ខ្លួន​ថា "ពិត​ជា​នៅ​ជាមួយ​ខ្លួន"។ នាង​ឃ្លីន ដែល​ជា​ប្រពន្ធ​ទី​១ បាន​អះអាង​ថា បើ​ប្ដី​វិល​វិញ​ហើយ​មិន​នៅ​ជា​មួយ​ខ្លួន​ទេ​នោះ​ខ្លួន​នឹង​ចាកចេញ​ពី​ផ្ទះ​ ទាំង​យប់​ហើយ​ទៅ​រស់នៅ​ក្នុង​ល្អាង​ភ្នំ​ជា​រៀង​រហូត។
លុះ​មេកន្ទ្រាញ​ជា​ស្វាមី វិល​ត្រឡប់​មក​ដល់​ផ្ទះ គាត់​ក៏បាន​ចូល​ទៅ​សម្រាន្ត​ជា​មួយ​ប្រពន្ធ​ទី​៣ ព្រោះ​នាង​ប៉ិន​ប្រសប់​លួងលោម​ថ្នាក់ថ្នម​យក​ចិត្ត​ប្ដី​ជាពិសេស។ ចំណែក​នាង​ឃ្លីន ជា​ប្រពន្ធ​ទី​១ បាន​ដឹង​រឿង​នេះ​ហើយ​ក៏​ម្នីម្នា​រៀបចំ​ខ្លួន មាន​បង្វេច​ខោអាវ​សាវ​ស្បៃ ហើយ​លួច​គេច​ចេញពី​​ផ្ទះ​​ទៅ​ល្អាង​ភ្នំ​ដែល​ខ្លួន​បាន​ភ្នាល់​ក្នុង​គ្រា​ យប់​នោះ​ទៅ។
លុះ​ព្រឹក​ឡើង​មេកន្ទ្រាញ​បាត់​ប្រពន្ធ​ទី​១ ពុំ​ឃើញ គាត់​ក៏​សាកសួរ​គេ​ឯង​ដឹង​ពី​រឿងរ៉ាវ​នោះ រួចហើយ​ក៏​អោយ​គ្រូ​ហោរា​ទស្សន៍ទាយ ឈ្មោះ​ឃាំង ទស្សន៍ទាយ​គន់​គូ​មើល។ បន្ទាប់​មក​មេ​កន្ទ្រាញ​ក៏​បាន​ចាត់​សេនា​ជំនិត​ម្នាក់​ឈ្មោះ​នាយ ម៉ញ អោយ​ទៅ​តាម​រក​ប្រពន្ធ​តាម​ទំនាយ​របស់​លោក​គ្រូ​ឃាំង។
Ploy-dance 01.jpg
នាយ​ម៉ញ បាន​ដើរ​តាម​​រក​អស់​រយៈពេល​ ៧​យប់ ៧​ថ្ងៃ ពុំ​ឃើញ លុះ​មក​ដល់​ល្អាង​ភ្នំ​មួយ គាត់​ក៏​ឈប់​សម្រាក​នៅ​ទី​នោះ។ បរិយាកាស​នៅ​ជុំវិញ​បរិវេណ​មាត់​ល្អាង​ភ្នំ​នោះ​មាន​ទេសភាព​ល្អ​ណាស់ មាន​ទឹក​ហូរ​រឹមៗ ឮសូរ​ពីរោះ​រណ្ដំ​ផ្សំ​ទៅ​នឹង​ជំនោរ​ខ្យល់​បក់​មក​រហៀកៗ​ដែល​នាំ​មក​ជា​មួយ​ នូវ​គន្ធ​ពិដោរ​ផ្កា​ព្រៃ និង​សំឡេង​សត្វ​រៃ​យំ​កណ្ដឹង​ សត្វ​កន្លង់​យំ​រងំ​ លាយ​ឡំ​ដោយ​សម្រែក​បក្សាបក្សី​ ម្រឹគីម្រឹគា​យំ​ឆ្លើយ​ឆ្លង​គ្នា​​កង​រំពង​ពេញ​ព្រៃ។ រំពេចនោះ​សត្វ​ក្ងោក​ក៏​ចេញ​មក​ពត់​ពេន​ប្រឡែង​គ្នា​រេរាំ​លេង​យ៉ាង​សប្បាយ​ រីករាយ សត្វ​ក្ដាន់ ប្រើស រមាំង ទន្សាយ ក៏​ចេញ​មក​លោត​កញ្ឆេង​ប្រឡែង​ប្រដេញ​គាគង​រេរាំ​ទន្ទាំង​ផ្អៀងផ្អង​ដាក់​ គ្នា​យ៉ាង​សប្បាយ​សុខដុមរមនា​តាម​បែប​ធម្មជាតិ មើល​ទៅ​ហាក់​ដូច​ជា​ផ្ទាំង​ទស្សនីយភាព​មួយ​យ៉ាង​ល្អ​ឧបក្ដិក​ពី​ស្ថាន​ សួគ៌ាល័យ​មក​ពិតៗ។ នាយ ម៉ញ កំពុង​តែ​ជក់​ចិត្ត​ផ្ដិត​អារម្មណ៍​គយគន់​វិកាល​ភាព​នេះ​ ស្រាប់​តែ​ឃើញ​នាង​ឃ្លីន ចេញ​ពី​ក្នុង​ល្អាង​មក​ប្រឡែង​លេង​ជា​មួយ​សត្វ និង​ធម្មជាតិ​នៅ​ពេល​នោះ​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ។ នាយ​ម៉ញ​ក៏​រត់​ទៅ​ជួប​នាង ហើយ​ខំ​និយាយ​អង្វរករ​យ៉ាង​ណា​ក្ដី​ក៏​នាង​ឃ្លីន​បាន​ប្រកែក​យ៉ាង​ដាច់​ អហង្ការ ថា​ពុំ​ព្រម​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ឡើយ ហើយ​នា​ក៏​គេច​ខ្លួន​រត់​ចូល​ទៅ​ល្អាង​ភ្នំ​នោះ​បាត់​ទៅ។
នាយ​ម៉ញ ក៏​ត្រូវ​នាំ​យក​ដំណឹង​នេះ​មក​ប្រាប់​មេកន្ទ្រាញ​តាម​ដំណើររឿង​ដែល​ខ្លួន​ បាន​ជួប​ប្រទះ។ មេកន្ទ្រាញ​កាំម៉ាក់​ក៏​ចាត់​គេ​បង្កើត​ឧបករណ៍​ភ្លេង​ព្លយ ដើម្បី​លេង​អោយ​ឲ្យ​ឮ​ពីរោះ​ដូច​សម្លេង​សត្វ និង​ធម្មជាតិ និង​ឲ្យ​គេ​រៀបចំ​ក្រុម​របាំ​ត្រាប់​តាម​សត្វ​ក្ងោក រមាំង ទន្សាយ ប្រើស ក្ដាន់ ប្រឡែង​លេង​នឹង​គ្នា​ដូច​ដែល​នាយ ម៉ញ ពោល​ប្រាប់ ដើម្បី​ទៅ​សំដែង​នៅ​មាត់​ល្អាង​ភ្នំ​នោះ​ដូច​លើក​មុន។ នាង​ឃ្លីន បាន​ឮ​សម្លេង​តន្ត្រី​ប្រគំ​ហើយ​ក៏​សប្បាយ​រីករាយ​ចិត្ត ហើយ​ចេញ​មក​លេង​ប្រឡែង​ដូច​គ្រា​មុនៗ​ជា​ធម្មតា​ទៀត។ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ទើប​នាង​ដឹង​ថា ពុំ​មែន​ជា​សម្លេង​សត្វ​ក្នុង​ធម្មជាតិ​ពិតៗ​ទេ នាង​ក៏​ចង់​គេច​ខ្លួន។
ប៉ុន្តែ​ទាំង​មេកន្ទ្រាញ និង​អ្នក​ភូមិ​ទាំងអស់​គ្នា​បាន​អង្វរករ​អោយ​នាង​ឃ្លីន​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ឃ្លីន​ក៏​នៅ​តែ​ពុំ​សុខ​ចិត្ត ខណៈ​នោះ​ម្ចាស់​ល្អាង​ភ្នំ ឬ​ជា​អ្នក​តា​ភ្នំ ដែល​ថែរក្សា​តំបន់​នោះ​ក៏​​ចេញ​មក​សួរ​កាំម៉ាក់​ជា​ប្ដី​ថា បើ​នាង​ព្រម​វិល​ត្រឡប់​ទៅ​វិញ តើ​អោយ​អ្វី​ដល់​គាត់? កាំម៉ាក់​ឆ្លើយ​ថា អោយ​អ្វី​ក៏​បាន​ដែរ អោយ​តែ​បាន​នាង​ឃ្លីន ជា​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ។
ក្រោយ​ពេល​បាន​នាង​ឃ្លីន ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ​មាន​សេចក្ដី​សុខសាន្ត​ហើយ ពួក​គេ​ក៏​ភ្លេច​ពាក្យសន្យា​ជាមួយ​នឹង​ម្ចាស់​ល្អាង​ភ្នំ។ ថ្ងៃ​មួយ​ពេល​មេកន្ទ្រាញ​កំពុង​រៀបចំ​ពិធី​បង្កក់​កូន​ជា​មួយ​នាង​ឃ្លីន ស្រាប់​តែ​ម្ចាស់​ល្អាង​ភ្នំ​ចេញ​មុខ​បង្ហាញ​ខ្លួន​ក្នុង​ពិធី​នោះ​ហើយ​ធ្វើ ​ជា​ខឹង​នឹង​កាំម៉ាក់ ដោយ​ពោល​ថា "យើង​មក​យក​នាង​ឃ្លីន​ត្រឡប់​ទៅ​វិញ"។ កាំម៉ាក់​សូម​អង្វរករ​ថា នឹង​បូជា​យញ្ញ​ស្រី​ក្រមុំ​ថ្វាយ​ជា​រៀងរាល់​ឆ្នាំ។ ម្ចាស់​ល្អាង​ភ្នំ​នៅ​តែ​ពុំ​ព្រម កាំម៉ាក់​សុំ​អង្វរ​ទៀត​ថា នឹង​ថ្វាយ​កូន​កំពុង​បង្កក់​នោះ​តែ​ម្ដង។ ម្ចាស់​ល្អាង​ភ្នំ​បាន​ឆ្លើយ​ថា "បាន​ហើយ​យើង​ពុំ​ចង់​បាន​អ្វី​ពី​ឯង​ទេ គឺ​ចង់​អោយ​តែ​អ្នក​ឯង​គ្រប់ៗ​គ្នា​​និយាយ​ពិត ធ្វើ​ពិត​បាន​ហើយ"។ អ្នក​ទាំង​អស់​គ្នា​ក៏​សំដែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ ម្ចាស់​ល្អាង​ភ្នំ ហើយ​ក៏​នាំ​គ្នា​គោរព​បូជា​ពិធី​នោះ​ជា​រៀងរាល់​ឆ្នាំ ដោយ​បូជា​យញ្ញ​ស្រី​ក្រមុំ​មួយ​ឆ្នាំ​មួយ​នាក់ៗ តែ​លុះ​ចំណេរ​កាល​ក្រោយមក ដោយ​ពិបាក​រក​ស្រី​ក្រមុំ​មក​បូ​ជា​យញ្ញ អ្នក​ស្រុក​ក៏​ប្ដូរ​ដង្វាយ​ជា​ក្របី​ឃ្លៀច​វិញ​ម្ដង ហើយ​លុះ​យូរ​ឆ្នាំ​ក្រោយ​មក​ការ​បូជា​នោះ​នៅ​ត្រឹម​តែ​មាន់​ឆ្កាង និង​សម្ភារៈ​​​​​​​​​​​​សក្ការ​បន្តិចបន្តួច​ប៉ុណ្ណោះ​ជា​ទម្លាប់​រហូត​មក​ ដល់​បច្ចុប្បន្ន​នេះ។
ដោយ​សារ​ការ​គោរព​បូជា​នោះ​ធ្វើ​ប្រចាំ​រៀង​មក ទើប​ជន​ជាតិ​ភាគ​តិច​សួយ បាន​ប្រែ​ក្លាយ​ពិធី​នោះ​ឲ្យទៅ​ជា​ទំនៀមទម្លាប់​របស់​ជនជាតិ​​ខ្លួន​ជា​រហូត ​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ហើយ​នៅ​ពេល​ដែល​គេ​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ ​​គេ​ក៏​ពុំ​ដែល​អាក់ខាន​នាំ​យក​របាំ​ព្លយ សំដែង​ជូន​ព្រលឹង​វិញ្ញាណ​ដូន​តា​​តាម​ប្រពៃណី​របស់​គេ​ផង​ដែរ។​ ឯ​ឧបករណ៍​ភ្លេង​ព្លយ​ ក៏​ចាប់​ផ្ដើម​មាន​កំណើត​តាំង​ពី​ពេល​បុរាណ​នោះ​មក។ ចំណែក​របាំ​ឬ​ចម្រៀង​ក៏​ត្រូវ​បាន​គេ​រៀបរាប់​ឲ្យ​មាន​ឈ្មោះ​តួអង្គ និង​សកម្មភាព​ត្រាប់​តាម​ក្នុង​សាច់​រឿង​ព្រេង​នោះ​ផង​ដែរ។

របាំ​ទន្សោង​គោ​ព្រៃ

Robam tonsong koprei.jpg
របាំ​ទន្សោង​គោព្រៃ​ជាម​រតក​វប្បធម៌​មន-ខ្មែរ​ដែល​បានប្រសូត​ឡើង​នា​សម័យ​ បុរេប្រវត្តិសាស្ត្រ ហើយ​ត្រូវបានរក្សា​រហូតដល់​សព្វថ្ងៃ​ដោយ​អ្នកស្រុក​ខ្មែរ​នៅតំបន់ព្រៃភ្នំ​ នៅ​ភូមិ​អញ្ចាញ​រូង​នៅក្នុង​ខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន ។

របាំ​ស្នែងទន្សោង​របស់ ​អ្នកស្រុក​ខ្មែរ​នៅ​តំបន់​ព្រៃភ្នំ​នៅ​ភូមិ​អញ្ចាញ​រូង​ នៅក្នុងខេត្តកំពង់ឆ្នាំង គឺធ្វើឡើង​ដើម្បី សុំ​សេចក្តីសុខ សេចកី្តចម្រើន ភាពត្រជាក់ត្រជុំ​ពី​វត្ថុ​ស័​កិ្ត​សិទ្ធិ ពោលគឺ​អារក្ខ អ្នកតា ម្ចាស់​ទឹក ម្ចាស់​ដី មា្ច​ស់ដង​ព្រឹក្សា ។

អ្នកស្រុក​ក្នុងភូមិ​នេះ​រមែងតែ​ធ្វើឡើង​នៅក្នុង​ពិធីបុណ្យធំៗដូចជា​នៅពេល​ ចូលឆ្នាំ​ថី្ម​ជាដើម ។ ប្រដាប់ប្រដា ឬ​លំដាប់​លំ​ដា​ដែល​រៀបចំ មាន​នំអន្សមចេក ស្រា​សំរាប់ ច្រូច​សែន ឬ​ស្រា​ចំណាយ ឬក៏​ស្រា​សម្រាប់​ផឹក អង្ករ​ជ័យ ឬ​អង្ករ​ដាក់​សែន​ក្នុង​ចាន ឬ​កែវ និង​ត្រួយ​ថេរ ឬ​ត្រួយ​ម្លូ ស្លា​ជាដើម ។

ក្រោយពី​រៀបចំ​លំដាប់​ លំ​ដា​ទាំងនោះ​ដាក់​លើក​នេ្ទ​ល​រួចរាល់​ហើយ អ្នកស្រុក​ប្រមូលផ្តុំ ឈ​រត​មៀ​ប​គ្នា ហើយ​ប្រគំ​ភ្លេង​ច្រៀង​អញ្ជើញ​ព្រលឹង​ដូនតា​នៅតាម​ដងព្រៃ​ភ្នំ​មក​សេពសោយ​ នូវ​គ្រឿង​សំណែន​ទាំងនោះ ។

បន្ទាប់មក​គេ​ក៏​ ចាប់ផ្តើម​សម្តែង​របាំ​ស្នែងទន្សោង​តែម្តង ។ ឈ្មោះ​ទំនុក​របាំ​បទ​ទន្សោង​គោព្រៃ​មាន​ជាអាទិ៍ខ្លាក្រាប ល្បុក្កតោ ស្រងែ​ពេន និង​ទន្សោង​គោព្រៃ ។

គប្បី​ជ្រាបថា​ចម្រៀង​ ទាំងនោះ​មាន​លក្ខណៈ​លន្លង់លន្លោច​គួរឱ្យ​រន្ធត់​ចិត្តជា​ពន់​ពេក​ដោយហេតុថា​ អ្នក​ដែលច្រៀង​នោះ​មាន​ទេពកោសល្យ​ខ្ពស់ ។ ពេល​ស្តាប់ គេ​មាន​អារម្មណ៍​ថា អ្នក​ដែល​ច្រៀង​នោះ​តំណាងឱ្យ​អារក្ស ឬ​ធ្មប់ ។ ទន្ទឹមនឹងនេះ អ្នករាំ​ប្រុស​ដែល​តំណាងឱ្យ​ទន្សោង​ឈ្មោល និង​អ្នករាំ​ស្រី ដែល​តំណាងឱ្យ​ទន្សោង​ញី ពួកគេ​ពាក់​ស្នែង​ពិត ព្រោះ​តំណាងឱ្យ​សត្វព្រៃពិតៗឥត​កែ្ល​ង​ក្លាយ ។ បើ​យើង​ពិនិត្យ​កាយវិការ​ដែល​គេ​បាន​បញ្ចេញ​ម្តងវិញ​នោះ យើង​ក៏​សង្កេតឃើញ​ភាព​ស្ទាត់ជំនាញ​របស់គេ​ដែរ ។ កាយវិការ​របស់គេ​ប្រៀបដូចជា​កាយវិការ​រ​បស់​សត្វ​ទន្សោង​គោព្រៃពិតៗ ។ ម្យ៉ាងវិញទៀត​ពេលដែល​គេ​ឃើញ​បងប្អូន​ខ្មែរ​កួយ សួយ​បញ្ចេញ​ក្បាច់​ទន្សោង​ព្រៃភ្នំម្តងៗ គេ​មាន​អារម្មណ៍​ថា កំពុង​សិ្ថ​ត​ក្នុង​បរិបទ​សង្គម​មួយ ដែល​អ្នកស្រុក​មាន​ជីវ​ភាពជា​អ្នកប្រមាញ់​យ៉ាង​ជាក់លាក់ ។ ទាំងនេះ​ស​ឱ្យឃើញ​នូវ​និរន្ត​ភាព ព្រមទាំង​ចំណាស់​នៃ​ប្រពៃណី​នេះ​ដែលជា​មរតក​វប្បធម៌មន-ខ្មែរ​មាន​តាំងពី​ យូរ​មកហើយ ។

លក្ខណៈ​មួយទៀត​ គួរឱ្យកត់សម្គាល់​ដែល​បង្ហាញ​នូវ​ចំណាស់​របស់​របាំ​ទន្សោង​គោព្រៃ​នេះ គឺ​ក្នុងពេល​សំដែង គេ​មិនបាច់​ផ្លាស់ប្តូរ​សម្លៀកបំពាក់ ។ ធម្មតា​ក្នុងពេល​សំដែង​របាំ​បាន​បង្ហាញថា អ្នករបាំ​ទាំងនោះ​សុទ្ធសឹងតែ​ជា​អ្នកស្រុក​រស់នៅ​តាម​ដង​ព្រៃភ្នំ​ឆ្ងាយ​ពី​ ទីប្រជុំជន​ដែលមាន​មនុស្ស​រស់នៅ​យ៉ាង​កុះករ​ចំណែក​នៅតាម​ទីជនបទ​ដាច់ស្រយាល​ កម្រ​មាន​ទេសចរ​មកដល់ ។

ចំពោះ​ឧបករណ៍​តន្ត្រី​ ដែល​ពួក​អ្នកស្រុក​ប្រើ​ក្នុងការ​សម្តែង​របាំ​ទន្សោង​គោព្រៃ​នេះ​ដែល​យី​ង​ អាច​ចាត់ទុកថាជា​តង្វាយ​សម្រាប់​វត្ថុ​ស័ក្តិសិទ្ធិ ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​ព្រៃភ្នំ​ក្រំ​ថ្ម មាន​ប៉ី ទ្រ ស្គរ និង​ពួយ ដែលជា​ប្រភេទ​គែន​ម្យ៉ាង ។

សូមបញ្ជាក់​ផងដែរ​ថា ឧបករណ៍​ភេ្ល​ង​ទាំង​ប៉ុន្មាន​ខាងលើនេះ ក៏​កំពុង​ពេញនិយម​ដោយ​ពួក​សម្រែ​នៅ​ខេត្តពោធិ៍សាត់​ក្នុង​ពិធី​បេះ​ក្រវាញ​ ផងដែរ ។

ជារួម មនុស្ស​រាំ​របាំ​ទន្សោង​ព្រៃ​មាន​ចំនួន​ប្រមាណ​ជា ១០ នាក់ ប្រុស ២ នាក់ គឺ​អ្នក​ច្រៀង​ទំនុក​ទន្សោង និងអ្នករាំ​ស្រី ៨ នាក់​កាន់​ឧបករណ៍​ភ្លេង តួ​ទន្សោង ១ នាក់ និង​អ្នករាំ​អម​ទន្សោង ២ នាក់ ។

កត្តា​គួរកត់សម្គាល់​ មួយទៀត ពួក​អ្នករាំ​ទាំងនោះ​ស្ថិតក្នុង​មធ្យម​វ័យ ពោលគឺ​ឆាប់​មានការ​ពិសោធ​ក្នុងការ​បរបាញ់ ក៏ដូចជា​ជីវិត​ប្រចាំថ្ងៃ​ដែរ ជាពិសេស​ស្គាល់​នូវ​ពិធី​កម្ម​ប្រជាប្រិយ​មួយចំនួន​ផង ។

ដូច​ពោល​ខាងលើ លក្ខណៈ​បរម​បុរាណ​នៃ​របាំ​ទន្សោង​គោព្រៃ​នេះ​អាចគូសបញ្ជាក់​តាមរយៈ​កាយវិការ ​របស់អ្នករាំ​ដែលមាន​វ័យ​ចំណាស់ ហើយ​ប្រកបដោយ​បទពិសោធ ។ ក្បាច់​ដែល​ពួកគេ​រាំ​នោះ​មាន​លក្ខណៈយឺតៗមិន​ញាប់នោះទេ ដៃ​ទាំងពីរ​របស់​អ្នករាំ​មិន​រាបស្មើ ពោលគឺ​រេ​ចុះ​រេ​ឡើង បត់​ចុះ​បត់​ឡើង មកលើ​ត្រឹម​ចង្កេះ ត្រាប់​តាម​កាយវិការរបស់​ទន្សោង​គោព្រៃ​មើលទៅ​គួរឱ្យ​កោតសរសើរ ក្រៃលែង ។

ទេពកោសល្យ​របស់​ អ្នករាំ​ប្រុស​ស្រី​ដែល​ដើរតួ​ជា​ទន្សោង​ញី​ឈ្មោល​សិ្ថ​ត​នៅត្រង់ចំណុច​ មួយទៀត គឺ​ការ​រាំ​ស៊ីចង្វាក់​គា្ន ក្បាច់​ជើង ក្បាច់​ដៃ ដងខ្លួន​របស់​ពួកគេ​រេ​រាំ​រំ​ពើត​រំពើន​ប្រកបដោយ​ចរិត​ជា​សត្វ​ដែល​កំពុង​ ចែចង់​គ្នាពិតៗ ។ យោង​លើ​ឥរិយាបថ​នេះ យើង​អាច​កត់សម្គាល់ថា អត្ថន័យ​ស៊ីជម្រៅ ឬនិមិត្តរូបពិតៗរបស់​របាំ​នេះ គឺ​កា​រត​ពូជពង្សវង្ស ត្រកូល​ពី​សំណាក់​អ្នក​ស្រុកភូមិ​ព្រៃភ្នំ​ទាំងនោះ ។ កុំភ្លេចថា​នា​សម័យ​ដើម របាំ​ទន្សោង​នេះ​ជា​ពិធី​ស័ក្តិ​សិ​ទិ្ធ​មួយ​ដែល​ខកខាន​ពុំបាន ។ អ្នកស្រុក​ព្រៃភ្នំ​ត្រូវ​ប្រារព្ធ​ធ្វើ​មុននឹង​ទៅ​បរបាញ់​សត្វ​ក្នុងព្រៃ ។ ជ័យ​ជោគ ឬ​បរាជ័យ​នៃ​ការ​បរបាញ់ គឺ​សិ្ថ​ត​លើ​ដំណើរការ​សម្តែង​បាន ល្អ ឬ​មិនល្អ​នៃ​របាំ​នេះ​ចំ​តែម្តង ។ របាំ​នេះ​គឺជា​តង្វាយ ឬ​ពលិកម្ម​មួយ​ធ្វើឡើង​ចំពោះ​ព្រលឹង​ដូនតា ចាស់​ស្រុក ដើម្បី​ធ្វើការ​បរបាញ់ ​ប្រកបដោយ​ប្រសិទ្ធភាព ។

មួយវិញទៀត អ្នករាំ​ទាំងពីរ​ភេទ​ក៏​តំណាងឱ្យ​ព្រលឹង​ដូនតា ឬក៏​ព្រលឹង​នៃ​សត្វ​ទន្សោង​គោព្រៃ​ផ្ទាល់​តែម្តងដែល​តាមរយៈ​របាំ​ដ៏​មានន័យ​ នេះ នឹង​មក​ស​ណិ្ឋ​ត​ក្នុង​ខ្លួន​របស់គេ ។ ដូច​កាយវិការ​ត្រាប់​តាម​ចរិត​សត្វ​របស់​អ្នករាំ​ជាភស្តុតាង​ស្រាប់ ។ កុំ​ភេ្ល​ច​ថា​ក្នុង​ប្រព័ន្ធ​ទស្សនវិជ្ជារ​បស់បង​ប្អួ​ន​ខ្មែរលើ​ដែល​ កើតចេញពី​ជំនឿ​ជី​វច​ល សត្វ​ទាំងនោះគឺ​តំណាងឱ្យ​បុព្វការី​ជន ។ បុព្វការី​ជន​ជាស​ត្វ ហើយ​សត្វ​ក៏​ជា​បុព្វការី​ជន ។

សរុប​សេច​កី្ត​មក របាំ​ទន្សោង​គោព្រៃ​ជារ​មតក​វប្បធម៌​ដែលមាន​តម្លៃ​ជាប្រវត្តិសាស្ត្រ​ កាត់ថ្លៃ​មិនបាន ។ របាំ​នេះ​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យឃើញ​នូវ​សម្ព័ន្ធភាព​យ៉ាង​ជិត​សិ្ន​ទ្ធ​រវាង​ សត្វ និង​មនុស្ស ឬ​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ម​នុស្សនៅតាម​ព្រៃភ្នំ​ដែល​ភាគច្រើន​ចិញ្ចឹមជីវិត​ ដោយ​ការ​បរបាញ់​សត្វ ។

អត្ថប្រយោជន៍​មួយទៀត​ នៃ​ការសិក្សា​របាំ​នេះ គឺ​ជនជាតិខ្មែរ​ព្រៃភ្នំ​សុទ្ធសាធ អី្វ​ដែល​គេ​ហៅថា​មនុស្ស​ភាគតិចដែល​សិ្ថ​ត​ក្នុង​អំបូរ​មន-ខ្មែរ ហើយ​របាំ​នេះ គឺជា​មែកធាង​មួយ​នៃ​ខឿ​វប្បធម៌​ខ្មែរ​យ៉ាង​ប្រាកដ ។ ការបាត់បង់​នូវ​របាំ​នេះ គឺ​ពិតជា​ធ្វើឱ្យ​ភាពសម្បូរ​បែប​នៃ​វប្បធម៌​ខ្មែរ​ស្រុតចុះ​មួយកម្រិត​ ពុំខាន (ម.ត្រា​ណេ) ។

របាំ​ព្រះ​រាជ​ទ្រព្យ​

របាំ​ព្រះ​រាជ​ទ្រព្យ​
Royal bullet.jpg
របាំ​ព្រះ​រាជ​ទ្រព្យ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ជា​អ្នក​ថែរក្សា​នាដកម្ម​បុរាណ​របស់​ខ្មែរ។ របាំ​ក្បាច់​ខ្មែរ​បុរាណ (របាំ​ព្រះ​រាជ​ទ្រព្យ) នៃ​ព្រះរាជាណាចក្រកម្ពុជា ល្បី​ល្បាញ​ខាង​មាន​កាយ​វិការ​ទន់​ភ្លន់​ គួរ​ឱ្យ​ចង់​គយគន់ និង​មាន​ទ្រង់​គ្រឿង​ចាំង​ភ្លឺ​ផ្លេក​ៗ។ របាំ​ព្រះ​រាជ​ទ្រព្យ​នៃ​ព្រះរាជាណាចក្រកម្ពុជា គឺ​ជា​អ្នក​ថែរក្សា​ប្រពៃណី​នាដកម្ម​បុរាណ​ខ្មែរ​ជា​ចំណែក​មួយ​យ៉ាង​ជិត​ ស្និទ្ធ​ នៃ​ក្រុម​បរិពារ​របស់​មហាក្សត្រ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំ​​កន្លង​មក​ ហើយ។ របាំ​ព្រះ​រាជទ្រព្យ​មាន​ការ​ដើរ​តួ​បួន​ប្រភេទ​ដូច​ជា៖ តួ​នាង (ស្រី) តួ​នាយ​រង (ប្រុស) តួ​យក្ស (សភាវៈ​អាក្រក់) តួ​ស្វា (សត្វ) តួ​និមួយៗ​មាន​លក្ខណៈ​និង​មាន​ពណ៌​ដោយ​ឡែក​ៗ​ពី​គ្នា មាន​ការ​ស្លៀកពាក់​ ការ​លាប​ម្សៅ ការ​តុបតែង​ខ្លួន ទាំង​ក្បាំង​មុខ​ និង​កាយ​វិការ​ផ្ទាល់​ខ្លួន​ផង​ដែរ។​ កាយ​វិការ និង​ក្បាច់​រាំ​ទាំង​នេះ​នាដករ​ត្រូវ​ហាត់​រៀន​យ៉ាង​សកម្ម និង​មមាញឹក ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ ទើប​ចេះ​ចាំ មាន​អត្ថន័យ​ដូចជា​ការ​រំជួល​ចិត្ត​នានា ការ​ភ័យ​ភិត ស្នេហា ​ការ​សប្បាយ​រីក​រាយ ឬ​ការ​ខឹង​សម្បា​ជាដើម។
ការ​សម្ដែង​ប្រព្រឹត្ត​ទៅ​តាម​ចង្វាក់​ភ្លេង​នៃ​ក្រុម​តន្ត្រី​សក្ការ ដោយ​ពួក​នាដករ​កាច់​ក្បាច់​រាំ​តម្រូវ​​តាម​សំឡេង​បក​ស្រាយ​សាច់​​រឿង និង​មនោសញ្ចេតនា​ដោយ​នារី​អ្នក​ច្រៀង​មួយ​ក្រុម​តូច។ របាំ​ព្រះ​រាជ​ទ្រព្យ​ស្ទើរ​តែ​បាត់​បង់​អស់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម ​ដែល​បាន​គាស់​រំលើង​ចោល​ស្ទើរ​តែ​ទាំង​ស្រុង​ នូវ​គ្រូ​នាដកម្ម​និង​គ្រូ​ដូរ្យតន្ត្រី។ តាំង​ពី​ការ​ដួល​រលំ​នៃ​របប​ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩ មក ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​គេ​បណ្ដុះ​បណ្ដាល​ឡើង​វិញ និង​បាន​ដំឡើង​កម្រង​នាដកម្ម​ពី​ដើម​ៗ​ឡើង​វិញ។ របាំ​បុរាណ​ដែល​ជា​ផ្លូវ​ការ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​ថ្មី​ជាមួយ​មហាក្សត្រ​ និង​សាសនា ចាប់​ពី​ពេល​នោះ​មក​បាន​ក្លាយ​ទៅ​ជា​ធាតុ​ស្នូល​មួយ​សម្រាប់​កសាង​ប្រទេស​ និង​កសាង​អត្តសញ្ញាណ​ខ្មែរ​ជា​ថ្មី។ សព្វ​ថ្ងៃ​នេះ របាំ​ព្រះ​រាជ​ទ្រព្យ​បាន​រក​ឃើញ​ឡើង​វិញ​ហើយ នូវ​រស្មី​ត្រចះ​ត្រចង់​របស់​ខ្លួន​ ប៉ុន្តែ​មាន​នៅ​​ជួប​ឧបសគ្គ​ជា​ច្រើន​ ដូចជា កង្វះ​ខាត​ថវិកា និង​រោង​សម្ដែង ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ ឬ​ហានិភ័យ​នៃ​ប្រជាប្រិយ​នីយកម្ម​សិល្បៈ​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍។ នៅ​មាន​ត្រឹម​តែ​គ្រូ​នាដកម្ម​បី​បួន​នាក់​ប៉ុណ្ណោះ​ ជា​អ្នក​ដែល​បាន​រួច​ខ្លួន​​និង​រស់​រាន​មាន​ជីវិត​ ហើយ​ចេះ​ដឹង​ពិត​ប្រាកដ​អំពី​ក្បាច់​សិល្បៈ​ទាំង​អស់ ​រហូត​ធ្វើ​ឱ្យ​របាំ​នេះ​មាន​លក្ខណៈ​ដ៏​សំបូរ​បែប​ទៀត​ផង។
រាត្រី​អង្គរ គឺ​ជា​សកម្មភាព​វប្បធម៌​បារាំង​ ខ្មែរ​មួយ​ បង្ហាញ​នូវ​ទស្សនីយភាព​សិល្បៈ​ ពីរ​​ជា​សហព័ន្ធ​មួយ​ គឺ​ជា​វប្បធម៌​បស្ចិម​ប្រទេស​ និង​មួយ​ទៀត​ជា​វប្បធម៌​បូព៌ា​ប្រទេស ដែល​សហការ​​រួម​គ្នា​ធ្វើ​ឱ្យ​ចេញ​បាន​ជា​ផ្លែផ្កា នូវ​​វណ្ណកម្ម​មួយ​ចំនួន​រវាង​ក្រុម​សិល្បករ​ខ្មែរ និង​បារាំង។ ទស្សនាទាន (កញ្ចក់​នៅ​ចន្លោះ​វប្បធម៌​បារាំង និង​វប្បធម៌​ខ្មែរ) គឺ​ជា​សរសៃ​ខ្សែ​ក្រហម​នៃ​ការ​ផលិត​កម្មវិធី​នេះ។ សកម្មភាព​វប្បធម៌​នេះ​មាន​​កំណើត​នៅ​ឆ្នាំ​២០០០ តាម​ការ​ផ្ដួច​ផ្ដើម​រួម​គ្នា​រវាង​ឯក​អគ្គ​រដ្ឋទូត​​បារាំង លោក​អង់ដ្រេ ហ្សង់លីប៊ូរែល និង​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខ្មែរ គឺ​សម្ដេច​ព្រះ​រាម នរោត្ដម​បុប្ផា ទេវី។​ តាំង​ពី​ពេល​នោះ​មក​ ព្រឹត្តិការណ៍​នេះ​បា​ន​ក្លាយ​ទៅ​ជា​សកម្មភាព​សិល្បៈ​ដ៏​ធំ​ជាង​គេ​បង្អស់​ និង​ជា​បន្លាស់​ប្ដូរ​វប្បធម៌​ដ៏​ចម្បង​ដែល​ត្រូវ​បាន​រៀប​ចំ និង​សម្រប​សម្រួល​ដោយ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង។ តាំង​ពី​ឆ្នាំ​២០០៣​មក​ ចំនួន​សាធារណៈ​ជន​ដែល​អញ្ជើញ​មក​ទស្សនា​​មាន​ការ​កើន​ឡើង​ជា​ប្រចាំ​ រហូត​ជិត​ដល់​៤.០០០​នាក់ នៅ​ឆ្នាំ​២០០៥។ មាន​កម្លាំង​ដោយសារ​ទទួល​ជោគជ័យ​នា​ពេល​កន្លង​មក រាត្រី​អង្គរ​២០០៨ ក៏​ត្រូវ​បាន​ប្រកាស​ថា នឹង​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​៣១ មករា ដល់​ថ្ងៃ​ទី​២ កុម្ភៈ​ ខាង​មុខ​នេះ នៅ​រមណីយដ្ឋាន​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត។ ទន្ទឹម​គ្នា​នឹង​ការ​ធ្វើ​ឱ្យ​សម្បូរ​បែប​នូវ​ក្នុង​ការ​ផលិត​នៃ​កម្មវិធី​ សកម្មភាព​វប្បធម៌​នេះ​ ក៏​មាន​កិត្តិសព្ទ​​ល្អ​ឡើង​ៗ​ជា​រៀង​រាល់​ឆ្នាំ។ បរិមាណ​ទស្សនិកជន​ប្រចាំ​ឆ្នាំ​កើន​ឡើង​ឈាន​ទៅ​ដល់​ជិត​៤.០០០​នាក់ នៅ​ឆ្នាំ​២០០៥ និង​លើស​ពី​៤.៧០០​នាក់ នៅ​ឆ្នាំ​២០០៦។ សកម្មភាព​វប្បធម៌​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ជាច្រើន ចុះ​មក​យក​ព័ត៌មាន​​ ហើយ​ការ​ចុះ​ផ្សាយ​នៅ​ឆ្នាំ​២០០៦ មាន​ច្រើន​ និង​សុទ្ធ​សឹង​ជា​មតិ​សរសើរ។
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខែ្មរមាន ចំនួន ៨២ របាំ និងរបាំរឿងមានចំនួន ៣៥ រឿង :
  • របាំដែលរស់ឡើងវិញមានចំនួន ៥៤របាំ និង នៅបាត់បង់ចំនួន ២៨របាំ
  • របាំរឿងដែលរស់ឡើងវិញមានចំនួន២១ រឿងនិងនៅបាត់បង់ ចំនួន ១៤ រឿង

មាតិកា

[លាក់]

[កែប្រែ] ប្រវត្តិសង្ខេប

របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។ យើងអាចសាកល្បង សន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន ៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។
ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។

[កែប្រែ] ការសម្ដែង

របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិន ប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿងរៀបរាប់ បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។

[កែប្រែ] ឧបករណ៍វង់ភេ្លងពិណពាទ្យ

  1. រនាតឯក
  2. រនាតធុង
  3. រនាតដែក (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
  4. រនាតថោង (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
  5. គងធំ (គងវង់ធំ)
  6. គងតូច (គងវង់ធំ)
  7. សំភោរ
  8. ស្គរធំមួយគូ
  9. ស្គរជ្វាមួយគូ (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
  10. ស្រៃឡមួយគូ
  11. ឈឹង
  12. ក្រាប